
ទស្សនាអ្នកឈ្នះរង្វាន់ក្នុងកម្មវិធី#ហេតុអ្វីត្រូវបញ្ឈប់!
ផលិតករវ័យក្មេងរបស់ពួកយើងគឺជាតារាសម្រាប់រាត្រីប្រគល់រង្វាន់ភាពយន្តខ្លី #ហេតុអ្វីត្រូវ បញ្ឈប់ នៅពេលដែលភាពយន្តខ្លី ដែលពួកគេផលិតត្រូវបានបញ្ចាំង ។
ក្នុងព្រឹត្តិការណ៍កម្រាលព្រំក្រហមនៅរោងភាពយន្តទំនើប Major Cineplex របស់ cellcard ភ្ញៀវកិត្តយស VIP បានបង្ហាញការចាប់អារម្មណ៍ខ្លាំងចំពោះសមត្ថភាពក្នុងការផលិតភាពយន្តខ្លីរបស់ផលិតករវ័យក្មេង របស់យើង ដែល៤ទៅ៥នាក់អ្នកក្នុងចំណោមនោះ មិនធ្លាប់ដែលផលិតភាពយន្តពីមុនមកនោះទេ។
ការចូលរួមក្នុងការប្រកួតភាពយន្តខ្លី #ហេតុអ្វីត្រូវបញ្ឈប់ ទទួលបានស្ទើតែគ្រប់ខេត្តក្នុងប្រទេសកម្ពុជា ដោយមាន ការចូលរួមប្រហែលជា១០០០ ពីយុវជនបុរស និងស្រ្តីដែលមានអាយុចន្លោះពី ១៥ ដល់២៩ឆ្នាំ។ ចំពោះភាពយន្តខ្លីដែលបានជ្រើសរើសចំនួន១៦ ចុងក្រោយ បានបង្ហាញពីអត្ថន័យ និងខ្លឹមសារ យ៉ាង ជ្រាលជ្រៅ ដែលធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថា ក្នុងជំនាន់នេះ ការបៀតបៀនផ្លូវភេទគ្មាននៅទីនេះ។
សូមទស្សនាភាពយន្តខ្លីទំាង១៦នេះ អ្នកនឹងយល់ស្របជាមួយការសម្រេចចិត្តរបស់គណៈកម្មការរបស់យើង។ វាពិតជាលំបាកក្នុងការសម្រេចចិត្ត។ បន្ទាប់មកសូមតាមដានបន្តតើផលិតករមួយណា ដែលទទួលបានការគាំទ្រពីទស្សនិកជនច្រើនជាងគេតាមរយៈការបោះឆ្នោតជាសាធារណៈ ហើយបានក្លាយជាម្ចាស់រង្វាន់ជម្រើសទស្សនិកជន។
ផលិតករដែលឈ្នះរង្វាន់នេះបានប្រកាសនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិ។
ផលិតករឆ្នើមអាយុក្រោម២០ឆ្នាំ
'រូបមន្ដបញ្ឈប់ការបៀតបៀនផ្លូវភេទ'
ភាពយន្តខ្លីដែលល្អបំផុត
'លីអូ៧ពណ៌'
ផលិតករឆ្នើមអាយុលើសពី២០ឆ្នាំ
'អត្តឃាត'
រង្វាន់ជម្រើសទស្សនិកជន
'សូរសំឡេង'
ភាពយន្តដែលជាប់វគ្គចុងក្រោយ
‘ថ្ងៃដែលវាបានកើតឡើង’
ភាពយន្តដែលជាប់វគ្គចុងក្រោយ
'ការបៀតបៀនផ្លូវភេទនៅកន្លែងដងទឹក'
ភាពយន្តដែលជាប់វគ្គចុងក្រោយ
‘ឧត្ដម្ភ’
ភាពយន្តដែលជាប់វគ្គចុងក្រោយ
'ហេតុផលទាំង៧'
ភាពយន្តដែលជាប់វគ្គចុងក្រោយ
‘ឈឺចាប់’
ភាពយន្តដែលជាប់វគ្គចុងក្រោយ
'បទសម្ភាសមតិមហាជនរបស់នាយកេស'
ភាពយន្តដែលជាប់វគ្គចុងក្រោយ
'អ្នកណាចងអ្មកនោះស្រាយ'
ភាពយន្តដែលជាប់វគ្គចុងក្រោយ
'ប្រសិនជាប្អូនស្រីអ្នក'
ភាពយន្តដែលជាប់វគ្គចុងក្រោយ
'វាមិនមែនជារឿងលេងសើចនោះទេ'
ភាពយន្តដែលជាប់វគ្គចុងក្រោយ
'នារី'
ភាពយន្តដែលជាប់វគ្គចុងក្រោយ
'យើងបញ្ឈប់'
ភាពយន្តដែលជាប់វគ្គចុងក្រោយ
'ទេសចរណ៍ និងគ្មានការបៀតបៀនផ្លូវភេទ'
អង្គការឃែរធ្វើការដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តីនៅក្នុងប្រទេសកម្ពុជា
គឺឧបត្ថម្ភថវិកាពីអង្គការ UN Trust Fund to End Violence Against Women និង រដ្ឋាភិបាលអូស្រ្តាលី។



ការប្រកួតភាពយន្ដខ្លី #ហេតុអ្វីត្រូវបញ្ឈប់ រៀបចំដោយ GoodMorning BeautifulFilms សម្រាប់អង្គការឃែរកម្ពុជា។ យុទ្ធនាការនេះអាចប្រព្រឹត្ដទៅ បានដោយមានការគាំទ្រថវិកាពីអង្គការ UN Trust Fund to End Violence Against Women និង រដ្ឋាភិបាលអូស្រ្តាលី។ #ហេតុអ្វីត្រូវបញ្ឈប់ ក៍មាន ការឧបត្ថម្ភផងដែរពី Major Cineplex by Cellcard, Sabay News និង Sony.
Photo credits: CARE/GMBFilms