ការផ្ញើខ្សែភាពយន្តបានបញ្ចប់ ៖ អ្នកឈ្នះរង្វាន់បានប្រកាសកាលពីថ្ងៃទី២៥ ខែវិច្ឆិកា
ការផលិតភាពយន្តសម្រាប់អ្នកទើបតែរៀនដំបូង
អ្វីដែលអ្នកត្រូវការគឺ ទូរស័ព្ទដៃមួយ ឬ កាមេរ៉ាមួយ និងសាមួយចំនួនដែលត្រូវនិយាយ បន្ទាប់មក អ្នកអាចចាប់ផ្តើមបានហើយ។
ការថតភាពយន្តមាន ៣ដំណាក់កាល៖
-
ការរៀបគម្រោងថត «មុននឹងរៀបចំថត»
-
ពេលថត
-
កាត់ត «ក្រោយថត»
១. ការរៀបគម្រោងថត (មុននឹងរៀបចំថត)
ជំហ៊ានដំបូង អ្នកត្រូវរកសាច់រឿង និង វិធីសាស្រ្តនៃការប្រាប់សាច់រឿងរបស់អ្នក។ តើវាជាភាពយន្តឯកសារ? ជារឿងប្រឌិត? ជារឿងតុត្កតា? ឬជាប្រភេទអ្វីផ្សេងទៀត?
អ្នកគួរកត់ត្រាគំនិតរបស់អ្នក ដោយសរសេរជាអត្ថបទភាពយន្ដសាមញ្ញសិន ឬហៅថាស្រ្គីប ។ នៅក្នុងស្គ្រីប នោះ អ្នកត្រូវពណ៌នាតួអង្គ និង ទីកន្លែងនៅក្នុងខ្សែភាពយន្តរបស់អ្នក។ ស្គ្រីបមួយនេះសំខាន់ណាស់ព្រោះ វានឹងក្លាយជាមគ្គុទេសក៍របស់អ្នកសម្រាប់ដំណើរការថតភាពយន្ត។
បន្ទាប់មកអ្នកត្រូវត្រៀមខ្លួនសម្រាប់ការថត។
ត្រូវសុំការអនុញាតទីតាំងថត។ ពិនិត្យកន្លែងនោះសិន មុននឹងថត។ ពិនិត្យមើលពន្លឺ។ ទីតាំងនោះមានសំឡេងរំខានឬអត់។
ត្រូវប្រាកដថា អ្នកបានរៀបចំឬមានតអង្គដែលត្រូវចូលរួម។ តួអង្គទាំងនោះបានព្រមព្រៀងជាមួយភាពយន្ដអ្នក។ ប្រសិនបើពួកគេមានអាយុក្រោម១៨ ឆ្នាំ អ្នកត្រូវសុំការអនុញ្ញាតពីឪពុកម្តាយ ឬអាណាព្យាបាលរបស់ ពួកគេ។
ត្រៀមសម្ភារៈថតរួចរាល់។ អ្នកអាចខ្ចីកាមេរ៉ា ឬថតជាមួយទូស័ព្ទដៃ ឬធេបប្លេត (Tablet)។ អ្នកអាច ខ្ចីជើង កាមេរ៉ា និងឧបករណ៍ថតសំឡេង។ ចុងក្រោយ សាកថ្មអោយពេញ... ពេលនេះអ្នកត្រៀមរូចរាល់អស់ហើយសម្រាប់ការថតខ្សែភាពយន្ដខ្លីនេះ!
២. ពេលថត
មុនពេលចេញថត អ្នកចេះប្រើសម្ភារៈថតទាំងនោះសិន។ សូមចងចាំថា ការអនុត្តន៍ នាំមកនូវភាពល្អឥតខ្ចោះ ដូច្នេះកាលណាអ្នកប្រើកាមេរ៉ាថតកាន់តែច្រើន នោះអ្នកនឹងកា្លយជាអ្នកថតរូបដ៏ល្អម្នាក់។
រៀបចំតម្លើងការថត។ អ្នកត្រូវប្រាកដថា តួទាំងអស់ដឹងអំពីតួនាទីរបស់ខ្លួនយ៉ាងច្បាស់។ ទីតាំងថតត្រូវតែមានភាពស្ងៀមស្ងាត់។
ថតអោយច្រើន លើសពីតម្រូវការរបស់អ្នក។ សម្រាប់ខ្សែភាពយន្តរឿងប្រឌិតមានរយៈពេលមួយនាទី អ្នកត្រូវ ការថតវីដេអូចន្លោះពី ៣ ទៅ ៥នាទី។ សម្រាប់ភាពយន្តឯកសារ អ្នកនឹងត្រូវថតច្រើនជាងនេះ។
ពេលថត អ្នកត្រូវកាន់កាមេរ៉ាអោយនៅនឹងថ្កល់ ឬអាចប្រើជើងទម្រកាមេរ៉ាក៏បាន។ ប្រសិនបើអ្នកថតជាមួយទូរស័ព្ទ អ្នកអាចអង្គុយនៅលើផ្ទៃរាបស្មើមួយកន្លែង ។ គួរថតឱ្យយូរបន្ដិច និង ទុកឱ្យសកម្មភាពសម្ដែងលេងតាមដំណើរ ដោយគ្មានការរំខាន។ មុនពេលដែលអ្នកចាកចេញពីកន្លែងថត អ្នកត្រូវត្រួតពិនិត្រវីដេអូរបស់អ្នក ថាវាល្អដូចដែលអ្នកចង់បានឬនៅ។ តើពណ៌ល្អទេ? តើទំហំរូបសាកសមឬក៏អត់? តើអ្នកបានថតគ្រប់នូវអ្វីដែលអ្នកត្រូវការទាំងអស់ហើយឬនៅ?
ប្រសិនបើអ្នកថតសំឡេងផ្ទាល់ អ្នកត្រូវតែយកចិត្តទុកដាក់ទៅលើគុណភាពនៃសំឡេងហើយ អ្នកគួរថតសំឡេងមជ្ឈដ្ឋាន ឬបរិយាកាសខ្លះៗសម្រាប់ទុកកាត់ត។
៣. កាត់ត «ក្រោយថត»
ដើម្បីកាត់តវីដេអូ អ្នកត្រូវការកុំព្យូទ័រមួយ ឬ កម្មវិធីកាត់តវីដេអូក្នុងទូរស័ព្ទដៃ ឬ ធេបប្លេត (Tablet) របស់អ្នក។
ឥឡូវនេះ មើលអត្ថបទរឿង ឬស្រ្គីប (Script) ដើម្បីជួយអ្នកក្នុងការកាត់តវីដេអូ រូចហើយរៀបឈុតវីដេអូរបស់ អ្នកក្នុងកម្មវិធីកាត់តមួយ។ ត្រូវតែពិនិត្យមើលអោយបានម៉ត់ចត់ ដើម្បីអោយដឹងថាភាពយន្តរបស់អ្នកមើល ទៅអាចយល់បាន និង មានភាពទាក់ទាញ។ នៅពេលដែលអ្នករីករាយជាមួយនឹងខ្សែភាពយន្តរបស់អ្នកហើយ សូមពិនិត្យកំរិតសំឡេង និង បន្ថែមចំណងជើង។ សំខាន់បំផុត កុំភ្លេចរក្សាវាទុក (Save)។
ចុងក្រោយ ធ្វើភាពយន្តរបស់អ្នកចេញមក( export) ប្រកបដោយគុណភាពខ្ពស់។ បន្ទាប់មកទម្លាក់គុណភាពទាប ដើម្បីទុកបង្ហោះវានៅប្រព័ន្ធអ៊ីធីណែត (Online)។
អបអរសាទរ…អ្នកបានបង្កើតភាពយន្តមួយ!
ខាងក្រោមនេះគឺជាឧទាហរណ៍មួយចំនួន សម្រាប់ផ្តល់ជាគំនិតសម្រាប់អ្នកផលិតភាពយន្ដ#ហេតុអ្វីត្រូវបញ្ឈប់!
-
Kids Vids http://kidsvid.4teachers.org/ បង្ហាញអ្នកតាំងពីរបៀបសរសេររឿង រហូតដល់ការកាត់ត ។
-
Edutopia http://www.edutopia.org/blog/film-festival-classroom-filmmaking-resourcesមានមេរៀនជាច្រើនសម្រាប់អ្នកផលិតភាពយន្ដកម្រិតដំបូង
-
Learn about film http://learnaboutfilm.comមានមេរៀនល្អៗ ហើយជាគំនិតសំរាប់អ្នកផលិតភាពយន្ដដោយទូរស័ព្ទដៃ។
ប្រសិនបើអ្នកមានបទពិសោធន៍ខ្លះៗហើយ អ្នកអាចសាកចូលមើលមានគេហទំព័រនេះ Lights Film School website ឬ នៅលើប្រព័ន្ធយូធុប YouTube channel.
កិច្ចព្រមព្រៀងក្នុងការចេញផ្សាយរូបភាព
ប្រសិនបើអ្នកទទួលបានជ័យជំនះក្នុងការប្រកួត #ហេតុអ្វីត្រូវបញ្ឈប់ អង្គការឃែរអន្តរជាតិ នឹងបញ្ចាំងខ្សែភាពយន្តខ្លីរបស់អ្នកនៅក្នុងកម្មវិធី និង តាមប្រព័ន្ធផ្សព្វផ្សាយនានា។ វាមានសារៈសំខាន់ណាស់ដែលតួសម្ដែងដែលមានវត្តមានក្នុងខ្សែភាពយន្តរបស់អ្នក បានយល់ព្រមអោយមានការដាក់ប្រើប្រាស់រូបភាព របស់ពួកគេ។ លើសពីនេះទៅទៀត វាជាការអនុវតន៍ដ៏ល្អបំផុត ដើម្បីសួរទៅកាន់មនុស្សទាំងអស់ដែលមានវត្តមានក្នុងខ្សែភាពយន្តរបស់អ្នកអោយចុះហត្ថលេខានៅលើ “កិច្ចព្រមព្រៀងចូលរួមថត” ដែលអាច អានបានដូចខាងក្រោម៖
“ខ្ញុំ[អ្នកផលិតខ្សែភាពយន្ត] យល់ព្រមអនុញ្ញាតអោយអង្គការឃែរអន្តរជាតិ និង ម្ចាស់ឧបត្ថម្ភ និង ម្ចាស់ជំនួយនៃការប្រកួតភាពយន្តខ្លី#ហេតុអ្វីត្រូវបញ្ឈប់ ប្រើប្រាស់រូបភាពរបស់ខ្ញុំនៅក្នុងខ្សែភាពយន្តនេះ ជាមួយនឹងរូបថត វីដេអូ និងខ្សែអាត់សំឡេង ក្នុងគោលបំណងផ្សព្វផ្សាយ ស្វែងរកជំនួយ ទុកជាឯកសារ និងការបង្ហាញជាសាធារណៈ”។ [ការចុះហត្ថលេខា / ស្នាមផ្តិតមេដៃ និង កាលបរិច្ឆេទ]
អ្នកក៏អាចថតដោយឱ្យតួអង្គនិយាយពីការយល់ព្រមចូលរួមនេះ ដែលហៅថា កិច្ចព្រមព្រៀងតាមរយៈការនិយាយ។ ប្រសិនបើគណៈកម្មការជ្រើសរើសខ្សែភាពយន្តរបស់អ្នកទៅកាន់វគ្គផ្តាច់ព្រ័ត្រ អង្គការឃែរនឹងត្រូវការអោយអ្នកបញ្ជាក់ថា អ្នកទទួលបានការអនុញ្ញាតពីពួកគេរួចរាល់ហើយ ។ ដូច្នេះ ឱ្យពួកគេនិយាយការយល់ព្រមចូលរួមនៅមុនថតភាពយន្ដរបស់អ្នក វាអាចជួយសន្សំពេលវេលា របស់អ្នកនៅពេលក្រោយ ផងដែរ។
ហើយសូមចងចាំថា យើងក៏មានគោលនយោបាយពិសេសសមួយ ពេលដែលមានតួអង្គជាកុមារផងដែរ។ សូមអាន គោលនយោបាយកិច្ចការពារកុមារក្នុងការផលិតភាពយន្តនៅទីនេះ។





ចំណាំ៖ សូមអាន សេចក្តីណែនាំនេះ ដោយយកចិត្តទុកដាក់មុនពេលអ្នកចាប់ផ្តើមការថតរឿងរបស់អ្នក
តើអ្នកណាជាអ្នកដែល មានទេពកោសល្យរបស់អ្នក?
សូមអានសេចក្តីណែនាំ មូលដ្ឋាននេះដោយប្រុងប្រយ័ត្នពីអ្នកដែលអាចជាតួអង្គក្នុងរឿងរបស់អ្នក

ការប្រកួតភាពយន្ដខ្លី #ហេតុអ្វីត្រូវបញ្ឈប់ រៀបចំដោយ GoodMorning BeautifulFilms សម្រាប់អង្គការឃែរកម្ពុជា។ យុទ្ធនាការនេះអាចប្រព្រឹត្ដទៅបានដោយមានការគាំទ្រថវិកាពីអង្គការ UN Trust Fund to End Violence Against Women និង រដ្ឋាភិបាលអូស្រ្តាលី។ #ហេតុអ្វីត្រូវបញ្ឈប់ ក៍មាន ការឧបត្ថម្ភផងដែរពី Major Cineplex by Cellcard, Sabay News និងSony.
Photo credits: CARE/GMBFilms