top of page

ការផ្ញើខ្សែភាពយន្តបានបញ្ចប់ ៖ អ្នកឈ្នះរង្វាន់បានប្រកាសកាលពីថ្ងៃទី​២៥​ ខែវិច្ឆិកា

 

#ហេតុអ្វី​ត្រូវ​បញ្ឈប់ ការបៀតបៀនផ្លូវភេទ? ប្រសិនបើអ្នកជាយុវជនកម្ពុជា យើង​សូម​ឱ្យ​អ្នក​ប្រាប់​យើង​នូវ​រឿង​​របស់​អ្នក ស្ដី​អំពី​ហេតុអ្វី​ត្រូវ​បញ្ឈប់​ការ​បៀតបៀន​ផ្លូវ​ភេទ។​ អ្នក​នឹង​អាច​ឈ្នះ​រង្វាន់​ ហើយភាពយន្ដ​របស់​អ្នក​​នឹងអាចត្រូវបានបញ្ជាំងនៅ​ក្នុង​រោង​ភាពយន្ត​ផង​ដែរ!

 

តើ​អ្នក​កំពុង​រៀន​ថត​ភាពយន្ដ?​ តើ​អ្នក​ចូលចិត្តថត​វីដេអូតាមទូរស័ព្ទដៃ?​ តើ​​អ្នក​យក​ចិត្ត​ទុក​ដាក់​ពី​សមភាព យេនឌ័រ? តើ​អ្នកចង់ឱ្យ​មាន​សំឡេង​នៃ​ការ​ផ្លាស់​ប្តូរ​ សូម​និយាយ​ចេញ​មក​​ដើម្បី​ប្រឆាំង​នឹងការ​បៀតបៀន​ផ្លូវ​ភេទ? នេះជាឱកាស សម្រាប់អ្នកហើយ ចូរ​អ្នក​​ប្រាប់​ពួក​យើង​ពី​មូលហេតុ​ ហេតុអ្វី​ត្រូវ​បញ្ឈប់​ការ​បៀតបៀន​ផ្លូវភេទ​ ហើយចែករំលែក ទស្សនៈ និងការយល់ឃើញរបស់អ្នកទៅដល់​ប្រជាជនទូទាំងប្រទេសផងដែរ។

 

យើងចង់សួរសំណួរទៅយុវជនថា ហេតុអ្វី​បាន​ជា ​វា​មាន​សារៈ​សំខាន់​ក្នុង​ការ​បញ្ឈប់​ការ​បៀតបៀន​ផ្លូវ​ភេទ? យើងចង់អោយអ្នកបង្កើតភាពយន្តខ្លី ដែល​មាន​រយៈ​ពេល​ពី ១-៥ នាទី ដែលក្នុងភាពយន្តនោះ អ្នកនិង មិត្តភ័ក្តិរបស់​អ្នក​នឹងបង្ហាញយើងថា​ #ហេតុអ្វី​ត្រូវ​បញ្ឈប់  ។​យុវតីក៏អាចចូលរួមបានដែរ ប៉ុន្តែ នេះជាឱកាសសម្រាប់យុវជនក្នុងការបញ្ចេញទស្សនៈរបស់ពួកគេ។
 

ហេតុអ្វី #ហេតុអ្វី​ត្រូវ​បញ្ឈប់ ?

កន្លងមកយើងធ្លាប់​តែ​ពិភាក្សា ពីអ្វីទៅដែលហៅថា ការបៀតបៀនផ្លូវភេទ និង ការ​បញ្ឈប់​បញ្ហា​នេះ។ ឥឡូវយើងត្រូវជជែកគ្នាពីមូលហេតុរបស់វាវិញម្តង។ យើងចង់អោយយុវជន​ចូល​រួម​ក្នុង​ការ​ពិភាក្សា​មួយ​នេះ ពីព្រោះយើងមិនអាចបញ្ឈប់ការបៀតបៀនផ្លូវភេទដោយគ្មានការចូលរួមពីអ្នកបាននោះ​​ទេ ពីព្រោះ​អ្នកដឹងហើយថាបុរសពិត មិនទៅបៀតបៀនផ្លូវភេទស្រ្ដីទេ ហើយពីព្រោះពេល​ពួក​យើង​​ចូលរួម​ទាំងអស់​គ្នា​ការ​បៀតបៀនផ្លូវភេទនឹងគ្មាននៅទី​នេះទេ។

 

ចុចខាងក្រោមនេះ ដើម្បីស្វែងយល់បន្ថែម-ពីអ្វីដែលអ្នកត្រូវដឹង អ្វីដែលអ្នកត្រូវធ្វើ ហើយវិធីសាស្រ្តដើម្បី​ឱ្យ​ភាពយន្ដ​​របស់​អ្នក​ ត្រូវ​បាន​ជ្រើសរើស​យក​ទៅ​បញ្ចាំងនៅក្នុង​រោងភាពយន្ត! សំណាងល្អ!

 

 

 

 

 

ការផ្ញើខ្សែភាពយន្តបានបញ្ចប់!

សូមអរគុណដល់អ្នកទាំងអស់គ្នាដែល បានផ្ញើខ្សែភាពយន្ត!

អង្គការឃែរធ្វើការដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តីនៅក្នុងប្រទេសកម្ពុជា

គឺឧបត្ថម្ភថវិកាពីអង្គការ​ UN Trust Fund to End Violence Against Women និង រដ្ឋាភិបាលអូស្រ្តាលី។

ស្វែងយល់បន្ថែមពីសកម្មភាព របស់អង្គការឃែរដើម្បីជាជំនួយ ក្នុងការបំផុសគំនិត >
ចំណាំ៖ សូមអាន សេចក្តីណែនាំនេះ ដោយយកចិត្តទុកដាក់មុនពេលអ្នកចាប់ផ្តើមការថតរឿងរបស់អ្នក

ការប្រកួតភាពយន្ដ​ខ្លី​ #ហេតុអ្វី​ត្រូវ​បញ្ឈប់ រៀបចំ​ដោយ GoodMorning BeautifulFilms សម្រាប់​អង្គការឃែរកម្ពុជា។ យុទ្ធនាការនេះអាចប្រព្រឹត្ដ​ទៅ បានដោយមានការគាំទ្រថវិកាពីអង្គការ​ UN Trust Fund to End Violence Against Women និង រដ្ឋាភិបាលអូស្រ្តាលី។  #​ហេតុអ្វីត្រូវបញ្ឈប់​ ក៍មាន ការឧបត្ថម្ភផងដែរពី Major Cineplex by Cellcard, Sabay News ​និង​ Sony. 

Photo credits: CARE/GMBFilms

bottom of page