top of page

ការផ្ញើខ្សែភាពយន្តបានបញ្ចប់ ៖ អ្នកឈ្នះរង្វាន់​បានប្រកាសកាលពីថ្ងៃទី​២៥​ ខែវិច្ឆិកា

 

ការ​ប្រកួត​ភាពយន្ដ​ខ្លី#ហេតុអ្វី​ត្រូវ​បញ្ឈប់​ ផ្ដល់​ឱកាសឱ្យ​អ្នក​​បង្ហាញពីសាច់រឿង គំនិត​ និងទស្សនៈរបស់អ្នក ទៅលើការបៀតបៀនផ្លូវភេទ។  ចាប់ផ្តើមនិយាយឡើង និង​ បង្ហាញផ្លូវ។ មានមូល​ហេតុ​រាប់ពាន់​ពីហេតុអ្វី ការបៀតបៀនផ្លូវភេទត្រូវតែបញ្ឈប់។ សូម​អាន​ការណែនាំ​នៃ​ការ​ប្រកួត អ្នកប្រាប់យើងពីមូលហេតុរបស់អ្នក។

 

ការណែនាំនៃ​ការ​ប្រកួត​ភាពយន្តខ្លី#ហេតុអ្វី​ត្រូវ​បញ្ឈប់៖

  • ខ្សែភាពយន្តទាំងអស់ត្រូវប្រាប់យើងអំពី #ហេតុអ្វី​ត្រូវ​បញ្ឈប់ 

  • ខ្សែភាពយន្តទាំងអស់ត្រូវ​មានរយៈពេល​ ពី​១នាទី​ទៅ​​៥នាទី 

  • ខ្សែភាពយន្តទាំងអស់ត្រូវផលិត​ដោយ​យុវជនកម្ពុជាដែលរអាយុចាប់ពី ១៥ ដល់ ២៩​ឆ្នាំ

  • ខ្សែភាពយន្តទាំងអស់ត្រូវតែជាខ្សែភាពយន្តដើម (មិនចម្លងពីគេ)​

  •  ខ្សែភាពយន្តទាំងអស់ត្រូវផ្ញើមកអោយបានត្រឹមម៉ោង​៥រសៀល​នាថ្ងៃច័ន្ទ ទីទី១៧ តុលា ឆ្នាំ២០១៦។

 

ចំពោះព័ត៌មាន​បន្ថែម សូមអាន "លក្ខខណ្ឌ​នៃ​ការ​ប្រកួតភាពយន្ដ​ខ្លី" នៅ​ទី​នេះ លេខទំនាក់ទំនង៖ ០៩៨ ៥៦២ ៣២៣ ឬ អ៊ីម៉ែល៖ info.whystop@careint.org

 

អ្នកណាអាចចូលរួមបាន?

រាល់យុវជនកម្ពុជាដែលរៀននៅវិទ្យាល័យ សាកលវិទ្យាល័យ ឬ​ក្រុម​យុវជន​ដែល​មាន​អាយុ​ចាប់​ពី ១៥-២៩​ឆ្នាំ។ ស្រ្ដី​ក៏​អាច​ចូលរួម​ក្នុង​ដំណើរ​ការ​ផលិត​បាន​ដែរ ប៉ុន្តែ​ភាពយន្ត​ត្រូវ​តែ​ឆ្លុះ​បញ្ចាំង​ពីសំឡេងនៃការយល់ ឃើញរបស់បុរស។

 

របៀបដាក់ពាក្យចូលរួម?

ចំពោះការបង្កើតខ្សែភាពយន្តក្នុងការប្រកូត​ប្រជែងនេះមានច្រើនរបៀបណាស់ដែលអ្នកអាចជ្រើសរើសបាន ​នេះ។ អ្នកអាចនិយាយទៅកាន់កាមេរ៉ា ថតវីដេអូមិត្តភកិ្តរបស់អ្នកនៅក្នុងសាច់រឿងមួយ ការ​បង្កើត​ជារឿង​មួយ គូររឿង​​តុក្កតា​ ​សម្ភាសន៍បុរស ឬស្រ្ដីនៅសាលា ឬសហគមន៍របស់អ្នក ជជែកជាមួយចាស់ទុំរបស់អ្នក។ ​អ្នក​ចង់​ថតរបៀបណាក៏បានដែរ ឱ្យតែសាច់រឿងរបស់អ្នកមានរយៈពេលចន្លោះពី១-៥ នាទី ហើយ​ប្រាប់​យើង​ពី​​មូល​​ហេតុ​ថា ​ហេតុអ្វីការបៀតបៀនផ្លូវភេទជាបញ្ហាមួយដ៏សំខាន់ និង ហេតុអ្វីវាត្រូវតែបញ្ឈប់។ អ្នក​អាច​ស្វែង​​រក​ពត៌មាន​មួយចំនួនទៀត​ដើម្បីជួយអ្នកបាននៅទីនេះ

 

នៅពេលអ្នក​ផលិត​​ភាពយន្តរបស់អ្នករួចរាល់ហើយអ្នកអាច៖

១.​ បញ្ជូនភាពយន្តរបស់អ្នកតាម​រយៈ​អ៊ីនធឺណែត  -​ ឥឡូវនេះ ការផ្ញើខ្សែភាពយន្តបានបញ្ចប់!

​ ឬក៏​ ២.ទូរស័ព្ទមកលេខ​ ០៩៨ ៥៦២ ៣២៣

 

តើអ្នកអាចឈ្នះរង្វាន់​អ្វី?

មានរង្វាន់ដ៏អស្ចារ្យជាច្រើនសម្រាប់អ្នកចូលរួម ដែលក្នុងនោះមានទាំងរង្វាន់បច្ចេកវិទ្យាទំនើបចុងក្រោយគេ បង្អស់ ដែលឧបត្ថម្ភដោយក្រុមហ៊ុនសូនី។ គណៈកម្មការនិងជ្រើសរើស​ខ្សែភាពយន្តដែលល្អបំផុតចំនួន ១៦  ដោយផ្តោតសំខាន់លើ ភាពឆ្នៃប្រឌិត អត្ថន័យ​ និងសារបស់ពួកគេ។ ខ្សែវីដេអូភាពយន្តទាំង១៦ ចុងក្រោយ នឹងទទួលបានកញ្ចប់រង្វាន់ជាច្រើន។ គណៈកម្មការនិងបន្តជ្រើសរើសអ្នកឈ្នះរង្វាន់៣នាក់ ដែលជាការ ជ្រើសរើសពីទស្សនិកជន។ការជ្រើសរើសនេះនឹងធ្វើឡើងក្រោមការបោះឆ្នោតពីទស្សនិជនតាមរយៈប្រព័ន្ធអេឡិចត្រូនិក។

 

អ្នកចូលរួមនឹងមានឱកាសឈ្នះបានពានរង្វាន់ និងទទួលបានរង្វាន់ដូចខាងក្រោម

  • កាមេរ៉ា Sony A6000 និង ប្រាក់រង្វាន់ចំនួន ៣០០ដុល្លាអាមេរិក នឹងផ្តល់ទៅដល់ផលិតករដែលមាន អាយុក្រោម២០ ឆ្នាំ

  • កាមេរ៉ា Sony A6000 និង ប្រាក់រង្វាន់ចំនួន ៣០០ដុល្លាអាមេរិក នឹងផ្តល់ទៅដល់ផលិតករដែលមាន អាយុលើស២០ ឆ្នាំ

  • កាមេរ៉ា Sony A6000 និង ប្រាក់រង្វាន់ចំនួន ៤០០ដុល្លាអាមេរិកសម្រាប់រឿងដែលល្អបំផុតទូទៅ

  • កាមេរ៉ា Sony A6000សម្រាប់ផលិតករឈ្នះរង្វាន់ទស្សនិកជន

 

ពេលណាត្រូវផ្ញើខ្សែភាពយន្តរបស់អ្នក?

ការប្រកួតប្រជែងនេះនឹងចាប់ផ្តើមពីថ្ងៃទី២២ កក្កដា ដល់ ម៉ោង ៥ រសៀល នៃថ្ងៃទី១៧ តុលា ២០១៦ ។​ ការប្រកាសលទ្ធផលនឹងធ្វើនៅថ្ងៃទី២៥ វិច្ឆិកា ២០១៦ ដែលជាថ្ងៃ នៃការចាប់ផ្តើមយុទ្ធនាការ១៦ថ្ងៃ ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្រ្ដី។

 

តើអ្នកអាចមើលខ្សែភាពយន្តរបស់អ្នកនៅឯណា?

អ្នកអាចមើលខ្សែភាពយន្តរបស់អ្នកនៅក្នុង​រោង​ភាពយន្ដ។ ការ​ប្រកួត​ភាពយន្ដ​ខ្លី#ហេតុអ្វី​ត្រូវ​បញ្ឈប់ នឹង​ត្រូវបញ្ជប់ដោយការមាន​រាត្រីប្រគល់​ពាន​រង្វាន់ដែលជាផ្នែកមួយនៃយុទ្ធនាការ​​១៦​ថ្ងៃ​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្រ្ដី​នៅក្នុងខែវិច្ឆិកាឆ្នាំ២០១៦  ដែលគាំទ្រនិងធ្វើឡើងនៅរោងភាពយន្ត Major Cineplex  និង Cellcard នៅផ្សាទំនើបអ៊ីអនម៉ល ។ខ្សែភាពយន្តខ្លីទាំង១៦នេះ​នឹង​ត្រូវ​​ចាក់​បញ្ចាំង​ហើយ​អ្នក​ឈ្នះនឹងត្រូវបាន ប្រកាសនៅទីនោះផងដែរ។

 

លក្ខខណ្ឌ​នៃ​ការ​ប្រកួតភាពយន្ដ​ខ្លី​#ហេតុអ្វី​ត្រូវ​បញ្ឈប់ សូមអានដោយយកចិត្តទុកដាក់

១.  ខ្សែភាពយន្តទាំងអស់ត្រូវមានរយៈពេលចន្លោះពី ១-៥ នាទី។

២.  ខ្សែភាពយន្តទាំងអស់ត្រូវផលិត​ដោយ​យុវជនកម្ពុជា ដែលជាសិស្សនិស្សិតភេទ​ប្រុស មកពីវិទ្យាល័យ សាកល​វិទ្យាល័យ​ ឬ​​ក៍​ជា​សមាជិកនៃក្រុមយុវជនដែលមានអាយុចាប់ពី១៥ដល់២៩ឆ្នាំ។ សំគាល់៖ សម្រាប់​អ្នក​ផលិត​ដែល​មាន​អាយុ​ក្រោម១៨ឆ្នាំត្រូវសុំការអនុញ្ញាតពីឪពុកម្តាយឬ អាណាព្យាបាល។

៣. ខ្សែភាពយន្តទាំងអស់ត្រូវតែជាខ្សែភាពយន្តដើម ដែលផលិតដោយ​យុវជនផ្ទាល់ ឬក្រុម​ការងាររបស់ពួកគេ។​

៤. ខ្សែភាពយន្តទាំងអស់ត្រូវប្រាប់យើងថា #ហេតុអ្វី​ត្រូវ​បញ្ឈប់។ ហេតុ​អ្វី​បាន​ជា​ការ​បៀតបៀន​ផ្លូវ​ភេទ​ទៅ​លើ​ស្រ្តី​ត្រូវ​តែបញ្ឈប់។

៥. ខ្សែ​ភាពយន្ត​ទាំងអស់ ត្រូវ​តែ​មាន​លក្ខណៈ​សមរម្យ​សំរាប់​គ្រប់​វ័យ​ ជៀសវៀង​រូបភាព​​មិន​សម​រម្យ​ (ដូច​ជា​ឃាត​កម្ម ការប្រើប្រាស់គ្រឿនញៀន ហិង្សា) ខ្លឹមសារផ្លូវភេទ រឺនយោបាយ

៦. អ្នកផលិតខ្សែភាពយន្តទាំងអស់ត្រូវអាន និងប្រកាន់​ខ្ជាប់​ការ​ណែនាំ​​គោលនយោបាយ​កិច្ចការពារ​កុមារ​របស់អង្គការ​ឃែរកម្ពុជា​

៧. អ្នកផលិតខ្សែភាពយន្តត្រូវតែមានការអនុញ្ញាតពីតួសម្ដែង​ទាំងអស់ដែលមានបង្ហាញនៅក្នុងរឿង

៨. ភ្លេង​​នៅក្នុងរឿងត្រូវតែជាបទដើម ឬទទួលបានសិទ្ធពីការថតចម្លង

៩. អ្នកផលិតខ្សែភាពយន្តដែលជាប់ទៅវគ្គផ្តាច់ព្រ័ត្រនឹងត្រូវបានអញ្ជើញទៅចូលរួម​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ដែល​ប្រារព្ធនៅខែ វិច្ឆិកា ឆ្នាំ ២០១៦ ។

១០. ការសម្រេចចុងក្រោយជាការវិនិច្ឆ័យរបស់គណៈកម្មាការ ការទំនាក់ទំនងជាមួយ គណៈ​កម្មាការ​នឹង​ត្រូវ​​បាន​ធ្លាក់ដោយស្វ័យប្រវត្តិ រង្វាន់ដែលទទួលបានមិនអាចប្តូរជារបស់ផ្សេង ឬក៏ជាសាច់ប្រាក់បាន​នោះ​ទេ។

១១. អង្គការ​ឃែរទទួលបានសិទ្ធិក្នុងការប្រើ ឬបញ្ចាំង​ភាពយន្ដ​ខ្លី​ទាំងនេះ ក្នុងសកម្មភាពផ្សេងៗរបស់​អង្គការ​ឃែរអ្នកផលិតខ្សែភាពយន្តទាំងនេះនឹងទទួលបានការបង្ហាញឈ្មោះ និងការផលិត សម្រាប់រាល់​ការ​ប្រើប្រាស់​ទាំងអស់។មុនពេលចាប់ផ្តើមថត អ្នកផលិតខ្សែភាពយន្តត្រូវមានលិខិតអនុញ្ញាតពីឪពុកម្តាយ ឬ អាណាព្យាបាល។

បើមានចម្ងល់ អាចទំនាក់ទំនងទៅកាន់លេខទូរសព្ទរបស់យើង៖ ០៩៨ ៥៦២ ៣២៣

 

 

គោលនយោបាយកិច្ចការពារកុមាររបស់អង្គការ​ឃែរកម្ពុជាសម្រាប់ការបង្កើតខ្សែភាពយន្ត

មុនពេលចាប់ផ្តើមថត អ្នកផលិតខ្សែភាពយន្តត្រូវមានលិខិតអនុញ្ញាតពីឪពុកម្តាយ ឬអាណាព្យាបាល។ សម្រាប់អង្គការឃែរកម្ពុជា កុមារសំដៅទៅលើជនទាំងឡាយណាដែលមានអាយុក្រោម ១៨ឆ្នាំ។ ឪពុកម្តាយ ​ឬអាណា​ព្យាបាល និងអ្នកពាក់ព័ន្ធទាំ​ងឡាយក្នុងការថត ត្រូវដឹងពី​ខ្លឹមសារ គោលបំណង ក្នុងការផលិតភាពយន្តខ្លី និងការផ្សព្ចផ្សាយរបស់ភាពយន្តហើយនិងឱ្យកិច្ចព្រមព្រៀងពេញលេញក្នុង ការ​ថតរឿងនេះ។ ខ្សែភាពយន្តទាំងឡាយមិនត្រូវបានទាមទារឱ្យដាក់ឈ្មោះពេញ ឬទីតាំងស្នាក់នៅ របស់កុមារដែលបានចូលរួមឡើយ ដើម្បីការពារនូវអត្តសញ្ញាណនានា រួមទាំងអាសយដ្ឋាន​របស់កុមារ។អ្នកផលិតភាពយន្ត​ខ្លី​ទាំងអស់ត្រូវធានាថា រូបភាព​​​កុមារនឹងស្ថិតក្នុងសភាពថ្លៃថ្នូរ និង​ទទួល​បាន​ការ​គោរព ដោយ​មិនបង្ហាញរូបភាព​​ណា​ដែល​ធ្វើ​ឱ្យកុមារមានភាពងាយរងគ្រោះ និងបង្ហាញពីការធ្វើបាប លើកុមាររ។ អ្នក​ផលិត​ខ្សែ​ភាពយន្ត​ត្រូវ​ធានា​ថា តួ​នៅ​ក្នុង​រឿង​ទាំង​អស់​ត្រូវ​មាន​សំលៀក​បំពាក់ រួម​​ទាំង​កុមារ​ដែល​​ជាប់​នៅ​ខាង​ក្រោយ​ប្លង់​ផង​​ដែរ​។  កុមារត្រូវតែទទួលបានការគោរពដោយ​មិនគិតពីភាសា ពូជសាសន៍ ពណ៌សម្បុរ ភេទ សាសនា ទស្សនៈនយោបាយ សញ្ជាតិ ជនជាតិ ពិការភាព ឬក៏ក្នុង ស្ថានភាពដទៃទៀត។ ការប្រើប្រាស់ពាក្យសម្តី និងអាកប្បកិរិយាទៅលើកុមារដែលមិនសមរម្យ​ ការបៀតបៀន​ការកេង​ប្រវ័ញ្ច ការរំខានផ្លូវភេទ និងការប៉ះពាល់វប្បធម៌ មិនគួរត្រូវបានប្រើប្រាស់ឡើយ។

 

Anchor 9
Anchor 10
តើអ្នកណាជាអ្នកដែល មានទេពកោសល្យរបស់អ្នក?
សូមអានសេចក្តីណែនាំ មូលដ្ឋាននេះដោយប្រុងប្រយ័ត្នពីអ្នកដែលអាចជាតួអង្គក្នុងរឿងរបស់អ្នក
ចំណាំ៖ សូមអាន សេចក្តីណែនាំនេះ ដោយយកចិត្តទុកដាក់មុនពេលអ្នកចាប់ផ្តើមការថតរឿងរបស់អ្នក

ការប្រកួតភាពយន្ដ​ខ្លី​ #ហេតុអ្វី​ត្រូវ​បញ្ឈប់ រៀបចំ​ដោយ GoodMorning BeautifulFilms សម្រាប់​អង្គការឃែរកម្ពុជា។ យុទ្ធនាការនេះអាចប្រព្រឹត្ដ​ទៅ បានដោយមានការគាំទ្រថវិកាពីអង្គការ​ UN Trust Fund to End Violence Against Women និង រដ្ឋាភិបាលអូស្រ្តាលី។  #​ហេតុអ្វីត្រូវបញ្ឈប់​ ក៍មាន ការឧបត្ថម្ភផងដែរពី Major Cineplex by Cellcard, Sabay News ​និង​ Sony. 

Photo credits: CARE/GMBFilms

bottom of page