Biding ​Announcement:Motorbike and Vehicle for Bidding (Re-Advertise)

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

>>>>>●<<<<<

សេចក្តីជូនដំណឹង

ស្តីពី

ការអញ្ជើញចូលរួមដេញថ្លៃម៉ូតូ និងឡានជាធារណៈ

អង្គការ​ឃែអន្តរជាតិប្រចាំកម្ពុជា សូមប្រកាសជម្រាបជូន ដំណឹងដលសាធារណៈជនអំពីការដេញថ្លៃ ម៉ូតូ និងឡានដូចខាងក្រោមនេះ៖

លក្ខខ័ណ្ឌនៃការដេញថ្លៃ៖

  • អ្នកដែលមានបំណងដេញថ្លៃសូមទាញយកទម្រង់ដេញថ្លៃ ពីក្នុងវេបសាយរបស់អង្គការឃែរ ហើយត្រូវដេញថ្លៃក្នុងទម្រង់នេះ និងដាក់ក្នុងស្រោមសំបុត្របិទជិតនៅពេលដេញថ្លៃ។

  • អ្នកដេញថ្លៃអាចដេញថ្លៃឡាន ឬម៉ូតូ ទាំងអស់ ឬទៅតាមចំនួនណាមួយដែលខ្លួនចង់បាន

  • អ្នកដែលមានបំណងដេញថ្លៃទិញម៉ូតូ និងឡាន អាចមើលរូបភាពម៉ូតូ និងឡានដែលបានភ្ជាប់ ក្នុងវេបសាយអង្គការឃែរ ឬអាចចុះទៅមើលម៉ូតូ និងឡានបាននៅតាមទីតាំងជាក់ស្តែងតាមពេលវេលាដូចបានកំណត់ក្នុងតារាងខាងក្រោម។

  • ទំនិញដែលដេញថ្លៃជាទំនិញដែលមើលឃើញជាក់ស្តែង នៅតាមទីតាំងនិមួយៗ អង្គការឃែរ មិនទទួលយកការបង្វិលទំនិញវិញទេ។

  • តម្លៃទាបបំផុតក្នុងការដេញថ្លៃសម្រាប់ម៉ូតូមួយគ្រឿងចាប់ផ្តើមពី ៣០០ ដុល្លារអាមេរិក និង ចាប់ពី ៣០០០ ដុល្លារអាមេរិកសម្រាប់ឡានមួយគ្រឿង។

  • អ្នកដែលដេញថ្លៃខ្ពស់ជាងគេនឹងទទួលបានទំនិញដែលខ្លួនដេញថ្លៃ។

  • ចំពោះអ្នកទទួលជោគជ័យក្នុងការដេញថ្លៃនឹងត្រូវបង់ប្រាក់កក់ ៣០% នៃតម្លៃដែលខ្លួនដាក់ ដេញថ្លៃបាន នៅពេលធ្វើកិច្ចសន្យា។

  • អ្នកដេញថ្លៃឈ្នះគឺមានរយះពេល ៦០ថ្ងៃ (រាប់ថ្ងៃធ្វើការ) ដើម្បីធ្វើលិខិតស្នាមកាន់កាប់ម៉ូតូ ឬឡាន ហើយរាល់ការចំណាយទាំងអស់គឺ ជាបន្ទុករបស់អ្នកដេញថ្លៃឈ្នះ។

  • អង្គការសុំរក្សាសិទ្ធិក្នុងការច្រានចោលរាល់ការដេញថ្លៃ ដែលពុំមានលក្ខណៈច្បាស់លាស់ ពុំសមរម្យតាមតម្លៃទំនិញ ឬ ដោយការផ្សុំគំនិតជាមួយបុគ្គលិកអង្គការ។

  • អង្គការមិនទទួលដេញថ្លៃតាមអនឡាញ ​តាមទូរសព្ទ ឬតាមអ៊ីម៉ែលនោះទេ។

  • ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវិដ១៩ អង្គការនឹងមិនអញ្ជើញ អ្នកដេញថ្លៃចូលរួមបើក ដោយអង្គការមានគណៈកម្មាការសម្រាប់បើកពាក្យដេញថ្លៃ និងបូកសរុបលទ្ធផលនៅថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០

  • អង្គការនឹងទាក់ទងទៅអ្នកដែលឈ្នះការដេញថ្លៃតាមលេខទូរសព្ទដែលបានដាក់ក្នុងពាក្យដេញថ្លៃ

កាលបរិច្ឆេទ និងទីកន្លែងទទួលពាក្យដេញថ្លៃ

ថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០

ម៉ោងទទួលពាក្យដេញថ្លៃ៖ ព្រឹកពីម៉ោង 0៨:០០ ដល់ ១២:០០ រសៀលពីម៉ោង ១៤:០០ ដល់ ១៧:០០

ទីតាំងទទួលពាក្យដេញថ្លៃ៖ ការិយាល័យអង្គការឃែរ ដែលមានទីតាំងនៅ ភ្នំពេញ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី​ និងខេត្តរតនៈគីរី។

អាស្រ័យហេតុនេះសូមសាធារណៈជនទាំងអស់ជ្រាប់ជាពត៌មាន

BIDDING INFORMATION and DOCUMENTS:

A full document for this bidding is available on www.care-cambodia.org or www.bongthom.com.​

រូបភាពម៉ូតូឡានដេញថ្លៃ៖

Download Photo for Bidding


តារាងពេលវេលា៖

Download​ schedule


បញ្ជីម៉ូតូឡានដេញថ្លៃ៖

Download​ List of Motorbike and Vehicle for Bidding


ទម្រង់ដេញថ្លៃ៖

Download Bidding Form Final



See the Socially Marginalised Women program in action
See the  Ethnic Minority Women program in action

© CARE Cambodia 2018

CARE is an international development organisation fighting global poverty, with a special focus on working with women and girls to bring sustainable changes to their communities. 

Defending dignity. Fighting Poverty.